រឿងពិតទាំង ១០ទាក់ទិននឹងទូរស័ព្ទ iPhone ដែលកម្រមានអ្នកដឹងរហូតមកដល់បច្ចុប្បន្ន!

នៅក្នុងវិស័យបច្ចេកវិទ្យា គឺសម្បូរទៅដោយរឿងរ៉ាវជាច្រើនបង្កប់នៅក្នុងភាពអាថ៌កំបាំង ប្រសិនមិនគាស់កកាយឡើងទេ នោះសាធារណជនបានត្រឹមតែមានចម្ងល់ជារៀងរហូត។ ជាក់ស្ដែង នៅលើទូរស័ព្ទដៃទំនើបរបស់ Apple គឺរាល់ជំនាន់ iPhone បាននាំមកជាមួយរឿងពិតទាំង១០ ដែលភាគច្រើនអ្នកប្រើក្រោយៗអាចនឹងមិនទាន់បានដឹងនៅឡើយទេ។
១) ៤១% នៃបណ្ដាប្រជាជនប្រើប្រាស់ស្មាតហ្វូននៅអាមេរិក គឺមាន iPhone នៅក្នុងដៃ ខណៈដែល Samsung ក្ដោបចំណែកទីផ្សារបាន ២៦%ប៉ុណ្ណោះ ហើយ ៨% គឺជារបស់ Motorola និង HTC។
២) Samsung ដែលជាដៃគូប្រកួតប្រជែងធំជាងគេរបស់ Apple បែរជាផ្គត់ផ្គង់ឈីបអង្គប្រតិបត្តិសម្រាប់បំពាក់នៅលើ iPhone គឺជំនាន់ឈីប A7។ ទោះជាយ៉ាងណា សម្រាប់ឈីបដែលបំពាក់នៅលើ iPhone 6/6 Plus គឺលែងជាផលិតផលរបស់ Samsung ទៀតហើយ ដោយក្រុមហ៊ុន Apple បានចាប់ដៃគូជាមួយក្រុមហ៊ុនឈីបរបស់តៃវ៉ាន់ TSMC។
៣) ៤៩% នៃម្ចាស់ iPhone តែងតែលក់ iPhone ជំនាន់ចាស់ ទៅទិញជំនាន់ថ្មីមកប្រើ ពេលក្រុមហ៊ុនចេញលក់ iPhone ស៊េរីថ្មីម្ដងៗ។
៤) តម្លៃដើមក្នុងការផលិត iPhone មួយគ្រឿងៗ ចំណាយអស់ត្រឹមតែចន្លោះប្រហែល ១៧០ដុល្លារ ទៅ ២៣០ដុល្លារប៉ុណ្ណោះ ក៏ប៉ុន្តែនៅពេល Apple ដាក់លក់ដំបូងៗ មួយគ្រឿងៗ មានតម្លៃប្រហែលគុណនឹង ៥ ឬ ៦។ ជាក់ស្ដែង តម្លៃ iPhone 6 នៅតាមបណ្ដាហាងលក់ទូរស័ព្ទនៅរាជធានីភ្នំពេញ ពេលដាក់លក់ថ្ងៃដំបូង មានតម្លៃប្រហែលគុណនឹង៦ គឺតម្លៃ ១៤០០ដុល្លារ/គ្រឿង។
៥) Apple មានកម្មសិទ្ធិបញ្ញាលើប៉ាតង់បច្ចេកវិទ្យា iPhone ចំនួនច្រើនជាង ២០០ប៉ាតង់។
៦) Apple លក់ iPhone ជាមធ្យមបាន ៤គ្រឿងជារៀងរាល់វិនាទី។
៧) រ៉ែដ៏កម្រចំនួន ៩ប្រភេទ ត្រូវបានគេប្រើជាវត្ថុធាតុដើមសម្រាប់ផលិត iPhone ហើយក្នុងនោះ ៩០% គឺយកពីប្រទេសចិន។
៨) ទាំងក្រុមហ៊ុន Apple និង CISCO មានសិទ្ធិក្នុងការប្រើឈ្មោះ “iPhone” ពីព្រោះក្រុមហ៊ុន Linksys ដែលជាផ្នែករបស់ក្រុមហ៊ុន CISCO បានប្រើឈ្មោះ “iPhone” នេះនៅក្នុងសេវាកម្ម VoIP-based Phone មុនពេល Apple យកទៅប្រើរយៈពេល ២២ថ្ងៃ។
៩) រូប Icon ត្រង់ផ្នែក Artist ក្នុង Music គឺជារូបស្រមោលខ្មៅរបស់តារាចម្រៀងនាំមុខគេក្នុងក្រុមតន្ត្រី U2 Band។
១០) Apple ទិញឈ្មោះដូមែន (Domain) ឈ្មោះ www.IPHONE.com ក្នុងតម្លៃ ១លានដុល្លារអាមេរិក ហើយបានកំណត់ឱ្យបង្វែរអាសយដ្ឋាន (Redirect) ទៅកាន់ Apple.com វិញ៕
No comments:
Post a Comment