លីឡា ស្លៀកពាក់បញ្ចេញសាច់សិចស៊ី ធ្វើឲ្យប្រុសៗក្តៅខ្លួន
ប្រភព៖ Lookingtodayភ្នំពេញ៖ តារាសម្តែងវ័យក្មេងសាច់សខ្ចី កញ្ញា លីឡា មហាជនមើលឃើញថា បច្ចុប្បន្នប្រជាប្រិយភាពរបស់នាង ហាក់ឡើងសន្ទុះយ៉ាងខ្លាំង បើធៀបជាមួយតារាសម្តែងមួយចំនួន ដែលចូលក្នុងសិល្បៈស្របាលៗនាង ។ តាមរយៈការសម្តែងនៅក្នុង ខារ៉ាអូខេបទចម្រៀងនាពេលកន្លងទៅ កញ្ញា លីឡា ត្រូវបានមហាជន និងស្រទាប់យុវវ័យមានកោតសរសើរ ពេញៗមាត់គ្រប់ៗគ្នាថា នាងពូកែសម្តែង និងពូកែធ្វើចរិកបែបក្រមិចក្រមើម ឆ្នាស់ឆ្នើមគួរឲ្យគ្រឺតខ្នាញ់ ។ មិនតែប៉ុណ្ណោះ សម្រស់ដ៏ស្រស់សោភារបស់ តារាសម្តែងវ័យក្មេងសម្បូរមន្តស្នេហ៍រូបនេះ ក៏ត្រូវបានស្រទាប់យុវវ័យស្ញើចសរសើរថា ស្រស់ស្អាតគ្រប់ៗគ្នា ។
បើទោះបីជា ការឈានជើងចូលប្រឡូកក្នុងអាជីពសិល្បៈរបស់ កញ្ញា លីឡា មានរយៈតិចឆ្នាំក៏ដោយ ប៉ុន្តែបើមើលពីទេពកោសល្យ និងប្រជាប្រិយភាពរបស់នាងវិញ ហាក់មិនចាញ់រៀមច្បងមុនៗប៉ុន្មានឡើយ ។ នេះក៏ដោយសារតែនាងសម្តែងបានគ្រប់បែបយ៉ាង មិនថាសិចស៊ីខើចលើខើចក្រោម យ៉ាងណានោះទេ គឺនាងហ៊ានសម្តែងបានទាំងអស់ ដោយមិនខ្លាចការរិះគន់ពីមហាជនឡើយ។
តែទោះជាយ៉ាងណា មកទល់ពេលនេះ តារាសម្តែងវ័យក្មេង និយមសម្ញែងដើមទ្រូងកញ្ញា លីឡា រូបនេះ មិនទាន់មានបណ្តាញព័ត៌មានណាមួយ ធ្វើការរិះគន់មកលើនាងឲ្យ នាងក្តៅស្លឹកត្រចៀកនោះទេ ព្រោះតែការស្លៀកពាក់បែបសិចស៊ីរបស់នាង គឺនៅមានកម្រិតនៅឡើយ ។ទាំងការស្លៀកពាក់ នៅក្នុងការសម្តែងខារ៉ាអូខេបទចម្រៀង ទាំងការស្លៀកពាក់នៅខាងក្រៅ មហាជនតែងតែឃើញថាស្រីស្រស់ លីឡា គឺនិយមស្លៀកពាក់បែបសិចស៊ី ដែលមើលទៅគួរឲ្យក្រឺត ដាស់អារម្មណ៍បុរសដែលតែងតែ លួចចាប់ចិត្តប្រតិព័ទ្ធ លើរូបនាង ។
ជាក់ស្តែងនៅលើបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក (Account Facebook) របស់ លីឡា ត្រូវបានមហាជន និងស្រទាប់យុវវ័យនិយមប្រើប្រាស់ បណ្តាញដ៏ពេញនិយមមួយនេះ មើលឃើញថា រូបភាពរបស់នាង ដែលបានបង្ហោះទាំងអស់ គឺសុទ្ធសឹងតែជារូបសិចស៊ី ធ្វើឲ្យមនុស្សប្រុសៗឃើញហើយ ចង់ក្តៅខ្លួន ដោយសារតែលង់នឹងសម្រស់ និងភាពសិចស៊ីរបស់នាង ៕






No comments:
Post a Comment