ចាប់ផ្សឹកព្រះ សង្ឃបរាជិក នៅវត្ដសោថាណារាម ក្រោយចាប់រំលោភ ក្មេងស្រី បន្ទាប់ពីឪពុក ម្តាយយកទៅ ស្ដោះផ្លុំ
ប្រភពៈ ដើមអម្ពិល
តាកែវ ៖ សមត្ថកិច្ច អាជ្ញាធរស្រុកព្រៃ កប្បាសរួមសហការជាមួយមន្ទីរធម្មការខេត្ដ តាកែវ និងអនុគណស្រុកព្រៃកប្បាស់ បាន ចាប់ផ្សឹប ព្រះសង្ឃមួយអង្គទាំងកណ្ដាល យប់ គង់នៅវត្ដសោថាណារាម ក្នុងភូមិអង្គ សង្កែ ឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស ក្រោយ ពីព្រះសង្ឃអង្គនេះ បានប្រព្រឹត្ដខុសវិន័យ ធម៌ ចាប់រំលោភក្មេងស្រីអាយុជាង១៤ឆ្នាំ នៅក្នុងកុដិ ខណៈដែលឪពុកម្ដាយ របស់នាង នាំទៅឱ្យលោកស្ដោះផ្លុំ ព្រោះត្រូវអំពើគេ ។អធិការនគរបាលស្រុកព្រៃកប្បាស លោក ទុំ ឈឿន បានឱ្យដឹងថា ករណីព្រះសង្ឃព្រះ នាម អែវ នី ហៅចឺម ព្រះជន្ម ៣៣ព្រះ វស្សា ចាប់រំលោភក្មេងស្រី ឈ្មោះហ ច ធ អាយុជាង១៤ឆ្នាំ រស់នៅស្រុកអង្គរបុរី បាន កើតឡើងកាលពីរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៤ ។
អធិការនគរបាលស្រុកព្រៃកប្បាស់ បាន បញ្ជាក់ថា ក្មេងស្រីរងគ្រោះ ត្រូវបានឪពុក ម្ដាយរបស់នាងនាំទៅកាន់ វត្ដសោថាណារ៉ាម ដើម្បីឱ្យព្រះសង្ឃអង្គនេះស្ដោះផ្លុំ ព្រោះ សង្ស័យថា ត្រូវអំពើរបស់គេ ។ ពេលទៅ ដល់វត្ដ ព្រះសង្ឃបានហៅក្មេងស្រីរងគ្រោះ ចូលទៅកុដិ ដោយមានជញ្ជាំងបិទជិត ខណៈ ដែលឪពុកម្ដាយរបស់នាងនៅខាងក្រៅ ។
លោកទុំ ឈឿន បានបន្ដទៀតថា នៅ ពេលដែលធ្វើសកម្មភាពចាប់រំលោភបាន សម្រេចរួចហើយនោះ ក្មេងស្រីរងគ្រោះបាន ដើរចេញពីកុដិវិញ ពេលនោះឪពុកម្ដាយរបស់ នាង បានឃើញឈាមហូរតាមជើង ប៉ុន្ដែមុន ដំបូងមិនចាប់អារម្មណ៍នោះឡើយ ដោយ សង្ស័យថា អាចធ្លាក់រដូវ ។ លុះពេលនាំទៅ ដល់ផ្ទះ រហូតដល់វេលាម៉ោង៦ល្ងាចថ្ងៃ ដដែលនោះ ឈាមនៅតែបន្ដ ធ្លាក់មិនឈប់ ទើបឪពុកម្ដាយក្មេងស្រីរងគ្រោះបាននាំទៅ ឱ្យពេទ្យពិនិត្យមើល ទើបដឹងថា ប្រដាប់ ភេទរបស់នាងដាច់រលាត់ ព្រោះតែការចាប់ រំលោភពីព្រះសង្ឃអង្គនេះ ។
ក្រោយដឹងរឿងរ៉ាវដ៏ថោកទាប ទើបឪពុក ម្ដាយក្មេងស្រីរងគ្រោះបានដាក់ពាក្យបណ្ដឹង ទៅនគរបាលស្រុកអង្គរបុរី រួចនគរបាល ស្រុកអង្គរបុរី បានទាក់ទងទៅនគរបាលស្រុក ព្រៃកប្បាស់ទីកន្លែងកើតហេតុ និងនគរបាល ការិយាល័យព្រហ្មទណ្ឌ កម្រិតធ្ងន់ខេត្ដ ចុះ មកស្រាវជ្រាវនិងធ្វើការស៊ើបអង្កេតរហូត ឈានទៅដល់ការឃាត់ខ្លួនព្រះសង្ឃអែវ នី យកមកសួរនាំ ទើបដឹងរឿងពីករណីចាប់ រំលោភនេះ ។
នៅចំពោះមុខសមត្ថកិច្ច ក្មេងស្រីរងគ្រោះ បាននិយាយថា ពេលចូលទៅដល់កុដិព្រះ សង្ឃអង្គនេះបានយកធូប ៣សរសៃ មកស្ដោះ ផ្លុំនិងចាក់នៅលើដើមទ្រូង ក្បាលពោះនិង នៅលើប្រដាប់ភេទ រួចក៏ធ្វើសកម្មភាពរំលោភ និងប្រើអណ្ដាតទៀតផង ។
ដោយឡែកព្រះសង្ឃ អែវ នី ក៏បានសារ ភាពពីទង្វើទាំងនេះ ប៉ុន្ដែបានបដិសេធថា មិនបានប្រើអណ្ដាតនោះទេ ។
ក្រោយសារភាពពីទោសកំហុសរបស់ខ្លួន និងការរៀបរាប់ពីសំណាក់ក្មេងស្រីរងគ្រោះ នោះ សមត្ថកិច្ចបានទាក់ទងទៅអាជ្ញាធរ ស្រុក អនុគណស្រុក និងមន្ទីរធម្មការខេត្ដ តាកែវចុះមករៀបចំពិធីចាប់ផ្សឹក ដើម្បីចាត់ វិធានការទៅតាមផ្លូវច្បាប់ ។
អធិការនគរបាលស្រុកព្រៃកប្បាស់បាន បញ្ជាក់ថា ដោយមានបញ្ជាពីស្នងការនគរ បាលខេត្ដតាកែវ លោកឧត្ដមសេនីយ៍អ៊ុក សំណាង បច្ចុប្បន្នជននេះ ត្រូវបានកសាង សំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការ បន្ដតាមនីតិវិធី ៕


No comments:
Post a Comment