អាមេរិកជំរុញឲ្យកម្ពុជាយកចិត្តទុកដាក់ក្នុងការផ្ដល់អាហារូបត្ថម្ភដល់កុមារ
![]() |
មន្ត្រីស្ថានទូតសហរដ្ឋអាមេរិក មន្ត្រីអង្គការស្បៀងអាហារពិភពលោកប្រចាំប្រទេសកម្ពុជា រួមនឹងមន្ត្រីក្រសួងអប់រំ ថតរូបអនុស្សាវរីយ៍ពេលចុះពិនិត្យលើការផ្ដល់របបអាហារពេលព្រឹកដល់ កុមារនៅសាលាបឋមសិក្សាមួយ ក្នុងខេត្តកំពង់ធំ នៅថ្ងៃ១០ មិថុនា ២០១៤។ |
អ្នកការទូតសហរដ្ឋអាមេរិក ជំរុញឲ្យរដ្ឋាភិបាលកម្ពុជា
យកចិត្តទុកដាក់ក្នុងការផ្ដល់អាហារូបត្ថម្ភដល់កុមារ។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក វីល្លៀម ថត (William E.
Todd) លើកឡើងក្នុងខ្ទង់សារព័ត៌មានប្រចាំសប្ដាហ៍របស់លោកថា
ការងារចាំបាច់បំផុតបន្ទាប់ពីការកែទម្រង់គុណភាពអប់រំនោះ
គឺជាការរិះរកមធ្យោបាយផ្ដល់អាហារូបត្ថម្ភដល់កុមារ។
ក្រសួងសុខាភិបាល និងវិទ្យាស្ថានជាតិស្ថិតិកម្ពុជា ស្រាវជ្រាវរកឃើញថា ៤០% នៃកុមារកម្ពុជា ដែលមានអាយុក្រោម ៥ឆ្នាំ ខ្វះអាហារូបត្ថម្ភ។ ផ្អែកតាមរបាយការណ៍នេះ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក វីល្លៀម ថត ចាត់ទុកថា វាជារឿងគួរឲ្យអាសូរណាស់។ លោកសរសេរថា ខ្ញុំមានការអាសូរណាស់ចំពោះអារម្មណ៍អស់សង្ឃឹមរបស់ឪពុកម្តាយ កុមារកម្ពុជា នៅពេលដែលពួកគេរកអាហារមានជីវជាតិគ្រប់គ្រាន់ឲ្យកូនញ៉ាំមិនបាន។
លោកបន្តថា ភាពអត់ឃ្លាន និងកង្វះអាហារូបត្ថម្ភ អាចមានផលប៉ះពាល់ខ្លាំង ពិសេសទៅលើកុមារ ហើយការដោះស្រាយបញ្ចប់ភាពអត់ឃ្លានរបស់កុមារ គួរតែជាអាទិភាពកំពូល។ កង្វះអាហារូបត្ថម្ភនេះជាហេតុផលចម្បងមួយនៃការស្លាប់របស់កុមារ កម្ពុជា។ លោកបញ្ជាក់ថា ការលើកកម្ពស់ការផ្ដល់អាហារូបត្ថម្ភ និងសន្តិសុខស្បៀង នឹងជួយធានាឲ្យកុមារកម្ពុជា ធំឡើងដោយសុខភាពល្អ រាងកាយមាំមួន ឆ្លាតវៃ នាំឲ្យពួកគេអាចជំរុញកំណើនលូតលាស់នៃសេដ្ឋកិច្ច និងសង្គមកម្ពុជា។
ទាក់ទងនឹងបញ្ហានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍កាលពីថ្ងៃទី១៨ ខែសីហា ថា កង្វះអាហារូបត្ថម្ភនិងសន្តិសុខស្បៀង ជាបញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងរសម្រាប់ការអភិវឌ្ឍនៅកម្ពុជា។លោកក៏បាន អំពាវនាវឲ្យអាជ្ញាធរថ្នាក់ជាតិនិងថ្នាក់ខេត្តដោះស្រាយបញ្ហាប្រឈម ដែលនាំឲ្យពលរដ្ឋខ្វះអាហារូបត្ថម្ភ ដូចជាការដោះស្រាយបញ្ហាទំនាស់ដីធ្លីជាដើម។
អ្នកជំនាញស្រាវជ្រាវការអភិវឌ្ឍសង្គម លោក កែម ឡី ឲ្យដឹងថា មានមូលហេតុសំខាន់មួយចំនួនដែលនាំឲ្យកុមារកម្ពុជា រាប់លាននាក់ខ្វះអាហារូបត្ថម្ភ។ មូលហេតុទាំងនោះរួមមាន ភាពក្រីក្ររបស់ម្ដាយឪពុក កង្វះសេវាសុខាភិបាលប្រកបដោយប្រសិទ្ធភាព ការបំបៅកូនដោយទឹកដោះម្ដាយមិនគ្រប់គ្រាន់ និងកង្វះការប្រើប្រាស់បង្គន់អនាម័យទឹកស្អាតជាដើម។
លោកបន្តថា ដើម្បីដោះស្រាយបញ្ហានេះ កម្ពុជាត្រូវរៀបចំផែនការអភិវឌ្ឍគ្រួសារក្រីក្រទៅដល់ថ្នាក់ មូលដ្ឋាន រាប់ទាំងការផ្ដល់ទឹកស្អាត សេវាសុខាភិបាលតាមមណ្ឌលសុខភាព។ លោកបញ្ជាក់ថា កន្លងទៅគម្រោងផ្គត់ផ្គង់អាហារូបត្ថម្ភមានច្រើន តែមិនសូវមានប្រសិទ្ធភាពឡើយ៖ «គាត់មិនគិតគូរអំពីការអភិវឌ្ឍគ្រួសារក្រីក្រផ្ទាល់ អ៊ីចឹង ៥ឆ្នាំមុនមិនបានផលទេ ម្យ៉ាងស្រុកខ្មែរមានផែនការល្អ មានយុទ្ធសាស្ត្រល្អ ប៉ុន្តែផែនការនិងយុទ្ធសាស្ត្របែបនេះមិនបានផលនិងយកទៅអនុវត្តនោះ ទេ បើអនុវត្តក៏ភ្ជាប់នឹងអំពើពុករលួយដែរ»។
ទោះជាបែបណាក្តី រាជរដ្ឋាភិបាលកម្ពុជា ក៏បានរៀបចំចងក្រងយុទ្ធសាស្ត្រ ៥ឆ្នាំថ្មីក្នុងការពង្រឹងសន្តិសុខស្បៀងនិងអាហារូបត្ថម្ភដែរ។
ផ្អែកតាមរបាយការណ៍សិក្សាស្រាវជ្រាវរបស់មន្ត្រីការទូតអាមេរិក បង្ហាញថា ពលរដ្ឋកម្ពុជា ២៥% ឬប្រមាណជាង ៣លាននាក់ខ្វះអាហារូបត្ថម្ភ ឬមានស្បៀងអាហារមានជីវជាតិមិនគ្រប់គ្រាន់។
ម្យ៉ាងទៀត ពលរដ្ឋកម្ពុជាភាគច្រើនត្រូវពឹងផ្អែកលើវិស័យវាយនភណ្ឌ ឬកាត់ដេរ និងវិស័យកសិកម្ម។ ប៉ុន្តែប្រាក់ខែកម្មករកាត់ដេរចាយមិនគ្រប់គ្រាន់ឡើយ ចំណែកឯកផ្ទៃដីកសិកម្មកម្ពុជា ជាងពាក់កណ្ដាលត្រូវប្រវាស់មេឃនៅឡើយ ហើយបច្ចេកទេសកសិកម្មក៏រឹតតែយ៉ាប់ទៅទៀត៕

No comments:
Post a Comment