ពលរដ្ឋរិះគន់មន្ត្រីសាឡាងអ្នកលឿងថាយកលុយពីអ្នកដំណើរថ្ងៃបុណ្យខ្ពស់
![]() |
សកម្មភាពអ្នកដំណើរនៅកំពង់ចម្លងអ្នកលឿងត្រើយខាងកើត កាលពីអំឡុងខែកក្កដា ឆ្នាំ២០១៤។ |
ប្រជាពលរដ្ឋនៅស្រុកមេសាង ធ្វើដំណើរតាមផ្លូវជាតិលេខ១
ពីភ្នំពេញ ទៅខេត្តព្រៃវែង
ចោទប្រកាន់មន្ត្រីប្រចាំការសាឡាងនៅកំពង់ចម្លងអ្នកលឿងថា
បានយកលុយពីអ្នកដំណើរក្នុងរដូវបុណ្យភ្ជុំបិណ្ឌខ្ពស់ហួសហេតុ
ខុសពីថ្ងៃធម្មតា។ ពួកគាត់បញ្ជាក់ថា
តម្លៃសំបុត្រម៉ូតូឆ្លងសាឡាងមួយគ្រឿងឡើងដល់ ១ពាន់រៀល
ហើយប្រសិនបើនរណារឹងរូសមិនព្រមឲ្យ នឹងមិនបានឆ្លងសាឡាងឡើយ។
ប៉ុន្តែមន្ត្រីសាឡាងអ្នកលឿងបដិសេធចំពោះការចោទប្រកាន់នេះ។
ប្រជាពលរដ្ឋអ្នកធ្វើដំណើរដែលអះអាងថា មន្ត្រីសាឡាងអ្នកលឿងយកប្រាក់លើសចំនួនកំណត់សម្ដែងការមិនពេញ ចិត្តនឹងទង្វើរបស់មន្ត្រីទាំងនោះឡើយ ហើយអំពាវនាវឲ្យអង្គភាពប្រឆាំងអំពើពុករលួយ និងមន្ត្រីពាក់ព័ន្ធ ចាត់វិធានការដាក់ទោសទណ្ឌទៅលើមន្ត្រីខិលខូចទាំងនោះជាបន្ទាន់។
អ្នកធ្វើដំណើរដោយម៉ូតូ រស់នៅឃុំស្វាយជ្រំ ស្រុកមេសាង ខេត្តព្រៃវែង ម្នាក់ គឺលោក ប៊ុត ដារា ថ្លែង នៅថ្ងៃទី២២ កញ្ញា ថា លោកធ្វើដំណើរតាមផ្លូវជាតិលេខមួយពីភ្នំពេញ ត្រឡប់ទៅស្រុកកំណើតនៅខេត្តព្រៃវែង ដើម្បីទៅធ្វើបុណ្យជួបជុំបងប្អូនឲ្យសប្បាយក្នុងឱកាសថ្ងៃឈប់ សម្រាកបុណ្យភ្ជុំបិណ្ឌ។
លោកបន្តថា ក្នុងការធ្វើដំណើរនេះ រង់ចាំឆ្លងសាឡាងអស់ជាច្រើនម៉ោងជាការលំបាកមួយទៅហើយ ប៉ុន្តែអ្វីដែលនឹកស្នានមិនដល់បន្ថែមបន្ទុកមួយទៀតនោះ គឺមន្ត្រីប្រចាំការនៅសាឡាងអ្នកលឿង ថាបានយកលុយម៉ូតូមួយគ្រឿង ១ពាន់រៀលពីអ្នកធ្វើដំណើរដែលជាតម្លៃមួយខ្ពស់ហួសហេតុ ខុសពីការកំណត់។
លោកថា អ្នកធ្វើដំណើររអ៊ូរទាំស្ទើរគ្រប់គ្នា ប៉ុន្តែគ្មានជម្រើស ព្រោះបើតវ៉ាខ្លាចមន្ត្រីទាំងនោះបណ្ដេញមិនឲ្យឆ្លងសាឡាង៖ «បើ សិនបើរដ្ឋាភិបាលចង់បំបាត់ មិនចាំដាក់ភ្នាក់ងារទៅនាំអស់ថ្លៃប្រាក់ខែឈ្នួលទេ។ ដាក់តែមីក្រូមួយប្រកាសតម្លៃភាពជាក់ស្ដែងឲ្យប្រជាពលរដ្ឋដឹងថា ម៉ូតូមួយអស់ប៉ុន្មាន កង់បីមួយអស់ប៉ុន្មាន ឡានមួយអស់ប៉ុន្មាន? ពីចំនួនកៅអីហ្នឹងទៅឲ្យប្រជាពលរដ្ឋឮ។ប្រជាពលរដ្ឋមកដល់ឮ ង់ប៉ុណ្ណឹងៗ អ៊ីចឹងអំពើពុករលួយវាបាត់ខ្លះហើយ ហើយទីមួយទៀត បើចង់បានព័ត៌មានជាក់ស្ដែងដូចខ្ញុំនិយាយហ្នឹង គឺយកតែកាមេរ៉ាកញ្ចាស់មួយមកទៅថតនៅមុខនឹងតុហ្នឹងក៏ឃើញដែរ ទិដ្ឋភាពជាក់ស្ដែងយកលុយប្រជាពលរដ្ឋហ្នឹង»។
ឆ្លើយតបនឹងការចោទប្រកាន់នេះ មន្ត្រីប្រចាំការនៅកំពង់ចម្លងអ្នកលឿង ឈ្មោះ លោក អាន មានប្រសាសន៍ឲ្យដឹងថា គ្មានមន្ត្រីប្រចាំការនៅសាឡាងអ្នកលឿងណាម្នាក់ថ្លើមធំពាសមេឃ ហ៊ានយកលុយពីអ្នកដំណើរខ្ពស់ខុសប្រក្រតីក្នុងរដូវបុណ្យទានដូច ការចោទប្រកាន់នោះទេ។
លោកថា ក្នុងថ្ងៃបុណ្យជាតិសំខាន់បែបនេះ មានតែការជួយសម្រួលដើម្បីសុវត្ថិភាពរបស់អ្នកដំណើរទៅវិញទេ៖ «អូ! អត់ទេបង! អត់មានទេ តាំងពីហ្នឹងមកអត់មានទេ តាំងគេឲ្យលុយម៉ូតូលុយអីគ្នាមិនហ៊ានយកទៀតណោះ។ មានម៉ូតូខ្លះឆ្លងអត់ទាំងយកសំបុត្រទៀតណោះ អាហ្នឹងខ្ញុំអ្នកប្រឈមមុខផ្ទាល់តែម្ដងបាទ! មានអ៊ីចេះបង មានទៅតាមម៉ូតូខ្លះមកខកអីអ៊ីចឹង កាត់តាមអាដែងផ្លូវតាមមុខផ្ទះគេអ៊ីចឹង គេដាក់យកលុយ។ អ៊ីចឹងម៉ូតូមួយមិនតែ ១.០០០ទេ មាន ២ពាន់ ៥ពាន់ទេណោះ»។
ទោះជាយ៉ាងនេះក្ដី អ្នកធ្វើដំណើរក៏នៅតែអះអាងថា មន្ត្រីប្រចាំការនៅសាឡាងអ្នកលឿង មិនត្រឹមតែយកតម្លៃលើសពីការកំណត់ប៉ុណ្ណោះទេ។ ជាងនេះទៅ មន្ត្រីទាំងនោះថែមទាំងផ្ដល់អាទិភាពឲ្យរថយន្តទំនើបៗណាដែលបង់ លុយក្រៅសេវាបានឆ្លងសាឡាងទៅមុនយ៉ាងងាយស្រួល។
តារាងកំណត់តម្លៃឆ្លងសាឡាង បិទនៅជញ្ជាំងក្បែរកន្លែងលក់សំបុត្រកំណត់ អ្នកថ្មើរជើងម្នាក់ ១០០រៀល ម៉ូតូមួយគ្រឿង ៥០០រៀល រថយន្តធុនតូច ៥.៨០០រៀល រថយន្តចាប់ពី ៦ ទៅ ១២កៅអី ៨.៥០០រៀល ពី ១៣ ទៅ ២០កៅអី តម្លៃ ១២.៦០០រៀល និងរថយន្តចាប់ពី ២១កៅអីឡើងទៅ តម្លៃសំបុត្រ ២៣.៦០០រៀលក្នុងមួយគ្រឿង។ទោះជានេះក្ដី ការអនុវត្តជាក់ស្ដែងនៅថ្ងៃធម្មតាមិនដូចតម្លៃក្នុងតារាងកំណត់ ឡើយ គឺជាទូទៅអ្នកលក់សំបុត្រយកតម្លៃពីអ្នកធ្វើដំណើរម៉ូតូមួយគ្រឿង ៧០០រៀលជាប្រចាំ៕

No comments:
Post a Comment