ក្រុមតារាកូរ៉េល្បីៗបង្ហាញ វត្តមានក្នុងព្រឹត្តិការណ៍ "Hallyu Dream Festival 2014"

កូរ៉េ៖ ព្រឹត្តិការណ៍ Hallyu Dream Festival 2014 បានទាក់ទាញ សិល្បករ-សិល្បការិនី កូរ៉េខាងត្បូង ជាច្រើនចូលរួម ដោយក្នុងតារា ស្រីប្រុសទាំងនេះ បង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ កម្រាលព្រំពណ៌ក្រហម ធ្វើឲ្យទស្សនិកជនមានការ ភ្ញាក់ផ្អើលយ៉ាងខ្លាំង ។
កាលពីរសៀលម្សិលមិញ ព្រឹត្តិការណ៍កម្រាលព្រំពណ៌ក្រហម នៃ Hallyu Dream Festival 2014 ដែលជាព្រឹត្តិការណ៍ប្រចាំឆ្នាំ បានធ្វើឡើងនៅទីក្រុង សេអ៊ូល ប្រទេសកូរ៉េខាងត្បូង បានប្រមូលផ្តុំតារា KPop ជាច្រើនក្រុមឲ្យចូលរួម ក្នុងនោះមានក្រុមតារា ចម្រៀង EXO-K, Kara និង Ailee ជាដើម ហើយរូបភាពដ៏ ស្រស់ស្អាតទាំងនេះ ត្រូវបានប្រព័ន្ធផ្សព្វផ្សាយ របស់កូរ៉េចុះផ្សាយពាសពេញ ប្រទេសតែម្តង ៕

 

No comments:

Post a Comment