អន់ចង់! ទិញ iPhone 6 បាន​មុន​គេ​ ធ្វើ​អោយ​ជ្រុះ​ធ្លាក់​មុន​គេ​ភ្លាម!

 វត្តមានរបស់ iPhone 6 ធ្វើអោយកក្រើកពេញពិភពលោកតែម្ដង ដោយមានប្រទេសមួយចំនួនបានដាក់ លក់ស្មាតហ្វូនជំនាន់ថ្មីនេះជាបណ្ដើរៗហើយ ក៏ដូចជាប្រទេសកម្ពុជាយើង ក៏ត្រៀមដាក់លក់នៅថ្ងៃស្អែកនេះផងដែរ។ យ៉ាងណាមិញ ស្របពេលជាមួយនឹងការដាក់លក់ iPhone 6 នេះ ក៏មានរឿងគួរអោយភ្ញាក់ផ្អើលមួយ បានកើតឡើងនៅប្រទេសអូស្ដ្រាលី ដោយមានបុរសម្នាក់ បានតម្រង់ជួរទិញ iPhone 6 បានមុនគេ ជាមួយនឹងទឹកមុខរភើបមែនទែន ហើយក៏មានក្រុមអ្នកសំភាសន៍ចង់សាកសួរពីអារម្មណ៍របស់គាត់ផងដែរ ប៉ុន្ដែជាអកុសល នៅពេលដែលគាត់ ឈរនៅមុខកាមេរ៉ា ដែលគេកំពុងសំភាសន៍ គាត់នោះ iPhone 6 របស់គាត់បានជ្រុះ ធ្លាក់ទៅលើដីភ្លាមៗតែម្ដង ខណៈពេលដែលគាត់ឈរបើកប្រអប់ទាំងប្រញាប់ប្រញាល់។
 
បន្ទាប់ពី iPhone 6 របស់គាត់បានជ្រុះធ្លាក់ភ្លាម គាត់ក៏ប្រញាប់រើសវាឡើង ដាក់ចូលប្រអប់វិញ ភ្លាមតែម្ដង ជាមួយនឹងទឹកមុខ ស្រឡាំងកាំង ក៏ដូចជាខ្មាស់អ្នកនៅជុំវិញខ្លួនរបស់គាត់។ ចំពោះ iPhone 6 របស់គាត់ប្រេះអេក្រង់ ឬបែកបាក់យ៉ាងណា ខ្លះនោះគឺយើង មិនទាន់ដឹងនោះទេ ព្រោះគាត់រើសឡើងវិញលឿនពេក។
យ៉ាងណាមិញខេមបូ ក៏សូមចូលរួមសោកស្ដាយ ចំពោះរូបគាត់ផងដែរ ដែលបានជួបហេតុដ៏ចៃដន្យមួយនេះ ហើយវាក៏ជាបទពិសោធន៍មួយសម្រាប់អ្នករាល់គ្នាដែលត្រូវប្រយ័ត្នប្រយែងមុននឹងធ្វើអ្វីមួយ។
 

No comments:

Post a Comment