ក្រសួងប្រកាសរំសាយតំបន់ជំងឺផ្ដាសាយបក្សី៣កន្លែងអាចចិញ្ចឹមបក្សីដូចធម្មតា
![]() |
ស្ត្រីម្នាក់កំពុងដាក់ចំណីឲ្យមាន់។
Photo: RFA
|
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រកាសរំសាយតំបន់
ជំងឺផ្ដាសាយបក្សី ចំនួន ៣ខេត្តគឺខេត្តកំពង់ស្ពឺ កំពង់ចាម និងកំពត
ដែលអនុញ្ញាតអោយមានការចិញ្ចឹមបក្សីគ្រប់ប្រភេទឡើងវិញក្នុងតំបន់
ទាំងនោះ បន្ទាប់ពីត្រូវហាមឃាត់តាំងពីពាក់កណ្ដាលខែមីនា។
តំបន់ដែលត្រូវកាត់រំសាយជាកន្លែងគ្មានជំងឺផ្ដាសាយបក្សីមាន៣ កន្លែង ទី១ នៅភូមិពាមល្វា ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ទី២ នៅភូមិស្វាយព្រៃ ឃុំសណ្តែក ស្រុកបាធាយ ខេត្តកំពង់ចាម និងទី៣ នៅភូមិកណ្ដាល ឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត។
ជំងឺផ្ដាសាយបក្សីបានឆ្លងរាលដាលនៅកម្ពុជាតាំងពីឆ្នាំ ២០០៥ បានបណ្ដាលឲ្យមនុស្ស៣៧នាក់ស្លាប់ លើ៥៦ករណី កើតលើកុមារអាយុក្រោម១៤ឆ្នាំ ចំនួន៤៤ករណី គិតត្រឹមខែខែមិនា ឆ្នាំ២០១៤៕

No comments:
Post a Comment