នារី​​​ រូប​​​​មិន​សូវ​ស្អាត​​​ជនជាតិ​​ថៃ​​៥​​រូប ​​មាន​​ឱកាស​​កែ​​សម្ផស្ស​​មិន​​អស់​​ប្រាក់​​ ក្លាយ​​ខ្លួន​​ជា​​ស្រី​​ស្អាត​​គួរ​​ឱ្យ​​​គយ​គន់​


 ក្រោយ​ពី​​បញ្ចប់​ភារកិច្ច​​កែ​សម្រស់​​​ក្នុង​កម្មវិធី​ផ្លាស់ប្ដូរ​ជីវិត​ មួយ​​របស់​​ប្រទេស​កូរ៉េ​ខាង​ត្បូង​​ "Let Me In” រដូវកាលទី​៤ ក្នុង​វគ្គ​ទី​១៥ ​ដែល​មាន​ឈ្មោះ​ថា​ ​"Special Global in Thailand” ​​បាន​ជួយ​កែសម្ផស្ស​ឱ្យ​​នារី​រូប​​​សូវ​ស្អាត​ជនជាតិ​ថៃ​ចំនួន​ ​២​​នាក់​រួច​ហើយ​នោះ​ ថ្មីៗ​នេះ​មាន​នារី​សំណាង​ល្អ​ជនជាតិ​ថៃ​ ៣​នាក់​ទៀត​ក៏​មាន​ឱកាស​​វះកាត់​កែ​សម្ផស្ស​មិនអស់​ប្រាក់​ ប្រែ​​ក្លាយ​ជា​ទេពអប្សរ​​អ្នក​ណា​បាន​ឃើញ​ក៏​ចង់
​គយ​គន់​។

ក្រោយ​ពី​សម្រេច​ភារកិច្ច​ជួយ​នារី​ថៃ​ពីរ​រូប​គឺ​នាង​ និឆាកន​ គូហាជិត និង​នាង និសាណាត​ តែងតាន​ ​ដែល​មាន​រូបរាង​មិន​សមប្រកប​ ឱ្យ​​ប្រែ​ក្លាយ​ជា​ស្រី​ស្អាត​ធ្វើ​ឱ្យ​​ពួក​នាង​មាន​ជំនឿចិត្ត​លើ​សម្ផស្ស ​​ខ្លួន​ឯង​ហើយ​នោះ​ ចុង​ក្រោយ​ក្រុម​ការងារ​ ” Let Me In" ក៏​សម្រេច​​ចិត្ត​កែ​សម្ផស្ស​ឱ្យ​​នារី​ជនជាតិថៃ​​​បី​នាក់​ទៀត​ឱ្យ​​ក្លាយ​ ជា​ទេពធីតា​​រូប​​ស្អាត​ដូច​គ្នា​​។នារី​​​ទាំង​បី​នាក់​​ដែល​ត្រូវ​បាន​ជ្រើសរើស​ឱ្យ​​​វះកាត់​កែសម្ផស្ស​ក្នុង ​កម្មវិធី​  “Let Me In" មាន​ នាង​ ឧស្សាហ៍​ ​ទេវបុត្រ ​នារីសំណាង​ល្អ​ទី​បី​ ក្នុង​កម្មវិធី​ Let Me In រដូវកាល​ទី​៤ វគ្គ​ទី​១៦​ មាន​ឈ្មោះ​ថា "Special Global in Thailand" ឬ "​ភារកិច្ច​ប្រែ​សម្រស់​នារី​ជនជាតិ​ថៃ​"។

នារី​សំណាង​ល្អ​ទី ៤​ឈ្មោះ​ ឆាណាផន​ ប៉ាក់ធី​ ដោយ​នាង​មាន​បញ្ហា​ធ្មេញ​មិន​ស៊ី​គ្នា​ ចង្កាស្រួច​ហើយ​វែង​  វេជ្ជបណ្ឌិត​បាន​កែសម្ផស្ស​ចង្កា ​នាង​ឱ្យ​​ស្តួច​និង​ពត់ធ្មេញ​នាង​ ដើម្បី​ឱ្យ​​ងាយ​ស្រួល​​ទទួល​ទាន​អាហារ​ ព្រោះ​នាង​បាន​ប្រាប់​ថា​នាង​ពិបាក​​​ទទួល​អាហារ​។ ម្យ៉ាង​ទៀត​ដោយ​សារ​តែ​នាង​មាន​មុន​ច្រើន​ និង​មិន​ដែល​ប្រើ​ឡេ​​​ការពារ​ស្បែក​ លោក​គ្រូ​ពេទ្យ​បាន​ព្យាបាល​មុខ​មុន​ឱ្យ​​នាង​និង​បាន​ឱ្យ​​ផលិតផល​ឡេលាប​ ស្បែក​ជា​អំណោយ​ដល់​នាង​ទៀត​ផង​។ នារី​សំណាង​ល្អ​ចុង​ក្រោយ​គេ​ក្នុង​កម្មវិធី​ Let Me In  រដូវកាល​ទី​៤​វគ្គ​ទី​ ១៦ "Special Global in Thailand” ​ឈ្មោះ​នាង​ បេនចាម៉ាត​ ឆាក់​និកន​។​ ចង់​ដឹង​ថា​រូប​សម្រស់​ពួក​នាង​ប្រែ​ប្រួល​កម្រិតណាដើម្បី​ទស្សនា​រូប​​សម្រស់​របស់​នាង!សូម​ចុចត្រង់​នេះ


No comments:

Post a Comment