ប្រតិកម្ម​និង​ទស្សនៈ​របស់​សង្គម​ស៊ីវិល​ចំពោះ​គម្រោង​បញ្ជូន​ជន​ភៀស​ខ្លួន​ពី​អូស្ត្រាលី

ដោយ ម៉ៅ សុធានី
2014-09-26
សុខ ទូច អ៊ូ វីរៈ ៦១០
លោក​សាស្ត្រាចារ្យ​បណ្ឌិត សុខ ទូច សកលវិទ្យាធិការ​សាកលវិទ្យាល័យ​ខេមរៈ និង​ជា​អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ (ស្ដាំ) និង​លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​១១ សីហា ឆ្នាំ​២០១៣។
RFA


ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង និង​រដ្ឋមន្ត្រី​ក្រសួង​អន្តោប្រវេសន៍ និង​កិច្ច​ការពារ​ព្រំដែន​អូស្ត្រាលី លោក ស្កុត ម៉ូរីសុន (Scott Morrison) គ្រោង​ចុះ​ហត្ថលេខា​លើ​អនុសារណៈ​យោគយល់​គ្នា​ក្នុង​ការ​បញ្ជូន​ជន​ភៀស​ខ្លួន ដែល​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​នៅ​ប្រទេស​អូស្ត្រាលី មក​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​សុក្រ ទី​២៦ ខែ​កញ្ញា នេះ។
ចំពោះ​កិច្ច​ព្រមព្រៀង​គ្នា​រវាង​រដ្ឋាភិបាល​កម្ពុជា និង​អូស្ត្រាលី នេះ មន្ត្រី​សង្គម​ស៊ីវិល​ជាច្រើន​ប្រតិកម្ម​ថា កម្ពុជា ដែល​ជា​ប្រទេស​ក្រីក្រ និង​រំលោភ​សិទ្ធិ​មនុស្ស មិន​អាច​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ក្នុង​ការ​ផ្តល់​កិច្ច​គាំពារ​ឱ្យ​ សមរម្យ សម្រាប់​ជន​ភៀស​ខ្លួន​ទាំង​នោះ​ឡើយ។
សូម​អញ្ជើញ​ស្តាប់​ប្រតិកម្ម និង​ទស្សនៈ​របស់​អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ ដែល​រៀប​រៀង​ដោយ​អ្នកស្រី ម៉ៅ សុធានី ដូច​ត​ទៅ៖

 ចុចត្រង់នេះ!

No comments:

Post a Comment