ក្រុមចម្រៀងស្រី កូរ៉េ BADKIZ ជួប គ្រោះថ្នាក់ចរាចរណ៍ កាលពីយប់មិញ 

ប្រភព allkpop

កូរ៉េខាងត្បូង៖ ក្រុមចម្រៀងស្រី BADKIZ បានជួបគ្រោះថ្នាក់ចរាចរណ៍ កាលពីយប់មិញ ហើយធ្វើឲ្យ បែកកញ្ចក់ឡាន ខ្ទេចអស់។
យោងតាមភ្នាក់ងារ របស់ផលិតកម្ម Zoo Entertainment បានឲ្យដឹងថា  ក្រុមចម្រៀងស្រី BADKIZ  បានជិះក្នុងឡានទាំងអស់គ្នា កាលពីយប់ មិញ នៅវេលាម៉ោង ១១យប់ ហើយបានកើតឡើង នៅក្នុងខេត្ត Jeolla ខាងត្បូង។ ចំពោះគ្រោះថ្នាក់ ចរាចរណ៍នេះ បានធ្វើឲ្យ កញ្ចក់ឡាន របស់ពួកគេ បែកខ្ទេចផងដែរ។ ក្នុងនោះ អ្នកបើកបរ ក៏បានរាយការណ៍ដែរថា "នៅពេលនោះ បានជាន់ហ្រ្វាំង ខ្លាំងពេក ហើយក៏បាន ចតឡាន ដើម្បីកុំឲ្យរំខាន ដល់យាន្តជំនិះដទៃ"។
បើតាមការស៊ើបអង្កេត ពីក្រុមប៉ូលីស បានបញ្ជាក់ថា ការបែកកញ្ចក់ឡាននេះ ដោយសារតែមាន សត្វចាប បានហើរ កាត់មុខឡាន រួចវា ក៏បានងាប់ ភ្លាមៗ។ ហើយសមាជិកទាំងអស់ ក៏មានរបួសបន្តិចបន្តួច និងមានស្នាមជាំផងដែរ ដោយសារតែ ចាប់ហ្វ្រាំងបន្ទាន់ពេក។
ជាពិសេស ភ្នាក់ងារតំណាង ឲ្យផលិតកម្ម Zoo Entertainment ក៏បានថ្លែងឲ្យដឹងដែរថា "វាជាពេលវេលាដ៏ ពិបាកមួយ ដែលមាន អ្វី នៅខាងមុខឡានដូច្នោះ ហើយនៅពេលនោះដែរ ក៏មានការចុះអ័ព្ទថែម ទៀតផង។ សំណាងខ្លាំងណាស់ ដែលសមាជិកទាំងអស់ មិនមានរបួស ធ្ងន់ធ្ងរ"។
ទន្ទឹមនឹងនេះដែរ ក្រុមចម្រៀង BADKIZ ថ្មីៗនេះ កំពុងតែរៀបចំ ចេញអាល់ប៊ុមចម្រៀងទី២ របស់ពួកគេ ផងដែរ៕

 

No comments:

Post a Comment