​   រថយន្ត​ដឹក​សាច់​ប្រហិត​ល្មើសច្បាប់ បោះពួយ​បុក​បង្គោល​ភើ្ល​ង​ខ្ទេច ធ្លាក់​ស្រះ​ទឹក​

រថយន្តដែលបានកើតហេតុ
បន្ទាយមានជ័យៈ រថយន្តកាមរីកញ្ចាសបើល្បឿនលឿនរេចង្កូចធ្លាត់ចិញ្ចើមផ្លូវ បុកផ្ទះប្រជាពលរដ្ឋ ហើយបោះពួយបុកបង្គោលគីឡូភ្លើងខ្ទេច ធ្លាក់ចូលស្រះកាលពីម៉ោង ២ រសៀលថ្ងៃទី ២០ ខែ
កញ្ញា ឆ្នាំ ២០១៤ លើដងផ្លូងជាតិលេខ ៥ ភូមិសូរិយា ខុំក្លប ស្រុរអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ តាមពិរថយន្តនេះ បានដឹកបទល្មើសសាច់មាន់ ៧០ គីលូក្រាម និងប្រហិតត្រីប្រហែល ២០០ គីឡូក្រាម ប្រហិតកញ្ចប់ប្រហែល ៧០ គីឡូងក្រាម ប្រហិតក្តាម ១៥៧ គីឡូក្រាម។រថយន្តបានដឹកទំនិញបទល្មើស បានជាម្ចាស់រត់គេចខ្លួនបាត់។ តាមសាក្សីកន្លែងកើតហេតុ បាននិយាយថា រថយន្តនេះ បានបើកក្នុងល្បឿនលឿនមកទិសដៅខាងលិចទៅកើត ទាញចង្កូតមកខាងស្តាំ បណ្តាលអោយបុកបង្គោលតូប រួចបុកដើមឈើ ហើយផ្លាតទៅបុកបង្គោលភ្លើង។ ចំណែកឯម្ចាស់រត់បាត់ខ្លួន។

No comments:

Post a Comment