ព្រឹត្តិការណ៍​ក្តៅៗ​ទាំង៤ កើត​ឡើង​ជុំវិញ​ពិភព​លោក សម្រាប់​ល្ងាច​ថ្ងៃ​សុក្រ ទី២៦

ព្រឹត្តិការណ៍​ក្តៅៗ​ទាំង ៤ កំពុង​កើត​ឡើង​ជុំវិញ​ពិភព​លោក សម្រាប់​ល្ងាច​ថ្ងៃ​សុក្រ ទី ២៦ប្រភព៖​ abcnews

១) ចំនួន​ប្រជាជន​អឺរ៉ុប ប្រមាណ ៣ ០០០ នាក់ កំពុង​ចូលរួម​ជា​មួយ​នឹង ក្រុម​ឥស្លាម​ជ្រុល​និយមជី​ហាត​ ក្នុង​ប្រទេស​ស៊ីរី និង អ៊ីរ៉ាក់។ នេះ​បើ​តាម​ការ​បញ្ជាក់​ របស់​ប្រធាន​ភ្នាក់ងារ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម​របស់​សហភាព​ អឺរ៉ុប។

២) សហរដ្ឋអាមេរិក និង សម្ពន្ធអារ៉ាប់ គ្រោង​ បើក​ការវាយប្រហារ​ជា​ថ្មី លើ​ក្រុម​ជី​ហាត​ ក្នុង​ប្រទេស​ស៊ីរី ក្រោយពេល​ពួកគេ​បាន​វាយប្រហារ​លើ​គោលដៅ​សំខាន់ៗ ជា​ពិសេស​នោះ គឺ រោងចក្រ​ចម្រាញ់​ប្រេង​តែ​ម្តង។

៣) សិស្ស​អនុវិទ្យាល័យ​របស់​ទីក្រុង​ហុងកុង​ ប្រមាណ ១ ០០០ នាក់​នៅ​ថ្ងៃ​សុក្រ​នេះ បាន​ចូល​រួម​តវ៉ា ប្រឆាំង នឹង​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង ជុំវិញ​​ការ​រឹត​បណ្តឹង​សិទ្ធិ​សេរីភាព​លទ្ធិប្រជាធិបតេយ្យ។ សូម​បញ្ជាក់​ថា ការ​តវ៉ា​ធ្វើ​ឡើង ក្រោយ​ពេល​ដែល រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង ​គ្រោង​ជ្រើស​រើស​បេក្ខជន ឲ្យ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​ទីក្រុង​ហុងកុង នៅ​ឆ្នាំ ២០១៧។

៤) អ្នក​ជំនាញ​សុខភាព​មក​ពី​ប្រទេស ១៦​នៅ​អឺរ៉ុប បាន​ទទូច​ឲ្យ​សហភាព​អឺរ៉ុប ចាត់​វិធានការ​ជាបន្ទាន់ ដើម្បី​ប្រឆាំង​នឹង ការ​រាលដាល​យ៉ាង​ឆាប់​រហ័ស​នៃ​ជម្ងឺ​អេ​បូឡា ដែល​បច្ចុប្បន្ន​កំពុង​បង្ក​បញ្ហា​ស្មុគស្មាញ​យ៉ាង​ខ្លាំង​ដល់​ពិភពលោក៕

ប្រែ​សម្រួល៖ រស្មី
ប្រភព៖​ Channel News Asia & BBC

No comments:

Post a Comment